គូស្វាមីភរិយា​ប្រាថ្នា​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ត្រូវ​សម្គាល់​មើល​ថ្ងៃ​បង្ក​ពង​កំណើត។ ជា​ការពិត​ណាស់ គូស្វាមីភរិយា​មិន​ទាន់​ចង់​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ក៏​ត្រូវ​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត​នេះ​ផង​ដែរ។

ចង់​មាន​កូន​ត្រូវការ​រៀបចំ​គម្រោង។ អនុវត្ត​តាម​វិធី​ពន្យា​កំណើត​ដែល​សុវត្ថិភាព​ប្រសើរ​ជាង​ទៅ​យក​កូន​ចេញ​ដោយសារ​មិន​ទាន់​ចង់​បាន។

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ការពិត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អំពី​ការបង្ក​ពង​កំណើត​របស់​ស្ត្រី៖

ការពិត ១

កោសិកា​មេ​ជីវិត​អាច​រស់​បាន​រយៈពេល ៣-៥ ថ្ងៃ​បន្ទាប់ពី​វា​បាន​ចូល​ទៅក្នុង​ខ្លួន​ស្ត្រី។ ប៉ុន្តែ​ពង​បង្ក​កំណើត​ស្ត្រី​អាច​រស់​បាន​ត្រឹមតែ ៦-១២ ម៉ោង​ប៉ុណ្ណោះ។ ប្រសិនបើ​ការបង្ក​កំណើត​កើតឡើង​មុន​ពេល​នេះ ស្ត្រី​នឹង​មាន​ផ្ទៃពោះ។

ការពិត ២

បើសិន​វដ្ត​រដូវ​ចុងក្រោយ​របស់​អ្នក​នៅ​ថ្ងៃ​ទី ៣០-៣១ នោះ​ថ្ងៃ​បង្ក​ពង​កំណើត​អ្នក​នឹង​នៅ​ថ្ងៃ​ទី ១១-១៤។ ចងចាំ​គំនិត​នេះ​ទុក ដូច្នេះ​អ្នក​អាច​រៀបចំ​គម្រោង​រួមភេទ​ជាមួយគ្នា​បាន។

ការពិត ៣

គន្លឹះ​មួយ​ផ្សេង​ទៀត​បង្ហាញ​ថា ពង​បង្ក​កំណើត ជា​ទឹករំអិល​ក្នុង​ក​ស្បូន។ ស្លេស្ម​ត្រូវ​បាន​បញ្ចេញ​ដោយ​ក​ស្បូន។ គោលដៅ​ពី​ក្រោយ​របស់​វា​គឺ កោសិកា​មេ​ជីវិត​ធ្វើ​ដំណើរ​រហូត​ដល់​ជួប​ពង​បង្ក​កំណើត​ស្ត្រី។

ការពិត ៤

ស្ត្រី​ខ្លះ​អាច​ដឹង​ពី​ថ្ងៃ​បង្ក​ពង​កំណើត ព្រោះ​ពួកនាង​តែងតែ​ជួប​នឹង​អាការៈ​ឈឺចាប់​តិចៗ​ក្នុង​អំឡុង​ពាក់កណ្តាល​វដ្ត​រដូវ​ប្រចាំ​ខែ។

ការពិត ៥

ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត សម្រស់​ស្ត្រី​កាន់តែ​មាន​ភាពទាក់ទាញ​ខ្លាំង​ឡើង។ រឿង​នេះ​កើតឡើង​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​បរិស្ថាន​ក្នុង​ខ្លួន​ស្ត្រី។ សម្លេង​នាង​ក៏​ផ្លាស់ប្តូរ​ដែរ។ សូរ​សម្លេង​នាង​អាច​នឹង​ខ្ពស់​ជាង​ធម្មតា។

ការពិត ៦

សូម្បីតែ​ញ្ញាណ​ក្លិន​របស់​នាង​ក៏​ឡើង​ខ្ពស់​ដែរ ក្នុង​អំឡុង​ថ្ងៃ​បង្ក​ពង​កំណើត​នេះ។ បុរស​មាន​ក្លិន​ខ្លួន​ក្រអូប​នឹង​ទាក់ទាញ​ចំណង់​តណ្ហា​ផ្លូវភេទ​ស្ត្រី​ក្នុង​ថ្ងៃ​បង្ក​ពង​កំណើត៕

 

 

LEAVE A REPLY