យោងតាមអង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៣ អាយុជាមធ្យមរបស់មនុស្សអាចរស់បាន៧១ ឆ្នាំ ។ កំរិតមធ្យមរបស់មនុស្សពីកើតរហូតដល់ស្លាប់បានកើនឡើងក្នុង កំឡុងពីរបីទសវទ្សរ៍ចុងក្រោយនេះ ជាអំណរគុណសម្រាប់វិស័យសុខាភិបាល។

ឥទ្ធិពលរបស់ថ្នាំចាក់បង្កា និង ថ្នាំពេទ្យប្រឆាំងទៅនឹងជម្ងឺដង្កាត់ ដែលមួយវិញទៀតក៏អាចកាត់បន្ថយអាយុជីវិតរបស់មនុស្សផងដែរ។

តាមពិតទៅ វិទ្យាសាស្រ្តបានជួយបង្កើននូវកម្រិតមធ្យមនៃអាយុកើតស្លាប់របស់មនុស្សប្រហែលជាបី ទសវត្សរ៍ក្នុងសតវត្សចុងក្រោមនេះ នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងនិង បង្កាជំងឺ(CDC)។

សុខាភិបាលល្អ ធ្វើឲ្យប្រសើរដល់លក្ខខណ្ឌការងារ និង ការយល់ដឹងពីអនាម័យបានល្អដូចជាការយល់ដឹងពីរបៀបរស់នៅនាំឲ្យមានសុខភាពល្អផងដែរ បានដើរតួនាទីសម្ខាន់ក្នុងការបង្កើនអាយុ។ ប្រសិនជាអ្នកចង់មានអាយុវែង អ្នកគួរយកចិត្តទុកដាក់ទៅលើជីវិតរស់នៅនិងរបបអាហាររបស់លោកអ្នក។

ខាងក្រោមនេះមានរៀងរ៉ាវ១០យ៉ាងដែលអ្នកគួរតែឈប់ធ្វើវាប្រសិនជាអ្នកចង់មានអាយុវែង៖

១. របបអាហារគ្មានផាសុខភាពល្អ

ការញ៉ាំអាហារដែលមិនល្អសម្រាប់សុខភាពជាកត្តាធំជាងគេដែលបានកាត់បន្ថយអាយុជីវិតរបស់អ្នក និង​ បញ្ហាសុខភាពមួយចំនួនផងដែរ។ ជំងីធាត់ ទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល កូឡេស្តេរ៉ុលខ្ពស់ ជំងឺវង្វេង និង ប្រភេទជាច្រើនទៀតនៃជំងឺមហារីកត្រូវបានទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងរបបអាហារគ្មានផាសុខភាពល្អ។ តាមពិតទៅ នៅសហរដ្ឋអាមេរិក កត្តារបបអាហារ កត្តាទម្ងន់រាងកាយ និង ការមិនហាត់ប្រាណ ធ្វើឲ្យខូចសុខភាពលើស ការប្រើប្រាស់គ្រឿងស្រវឹង និង គ្រឿងញៀន។

ដើម្បីឲ្យសុខភាពរបស់អ្នកប្រសើរឡើង ត្រូវបរិភោគបន្លែ និង ផ្លែឈើសរីរាង្គ អាហារសម្បូរជាតិសរសៃ ផលិតផលធញ្ញជាតិ អាហារដែលមានជាតិខ្លាញ់ទាប និង​ជាតិខ្លាញ់ដែលមានសុខភាពល្អក្នុងរបបអាហារ។ លើសពីនេះត្រូវ បរិភោគអាហារពេលព្រឹក និង អាហារបីពេលក្នុងមួយថ្ងៃ។

២. ការញៀននឹងទូរទស្សន៍ (Being a Couch Potato)

កង្វះលំហាត់ប្រាណជាកត្តាសំខាន់បំផុតដែលនាំអោយអ្នកមានអាយុខ្លី ។ ការសិក្សារបស់អាមេរិកមួយនៅក្នុងឆ្នាំ​២០១៥ The American Journal of Clinical Nutrition បានសន្និដ្ឋានថា កង្វះលំហាត់ប្រាណត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យនាំឱ្យស្លាប់មុនអាយុ ។ ការហាត់ប្រាណជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ធ្វើឲ្យប្រសើរឡើងនូវមុខងារសរសៃឈាមបេះដូង និង​ដង្ហើម បង្កើនកំលាំងសាច់ដុំ បង្កើនទំងន់ឆ្អឹង ធ្វើឲ្យការរំលាយអាហារប្រសើរឡើង សំរានលក់ស្រួល និង ការពារជំងឺធ្លាក់ទឹកចិត្ត។ ការដើរ ឬ រត់ពី ២០ ទី៣០​ នាទីក្នុងមួយថ្ងៃ ចេញទៅស្រូបខ្យល់អាកាសឲ្យបាន ២ ឬ ៣ ដល់ក្នុងមួយសប្តាហ៍ និង ការហែលទឹក ការជិះកង់ ឬក៏លេងកីឡាផ្សេងៗ នៅចុងសប្តាហ៍។

៣. ទទួលទានដំណេកមិនត្រឹមត្រូវ

រយះពេលដែលអ្នកដេកប្រចាំថ្ងៃអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នក។ ការសិក្សាមួយនៅឆ្នាំ ២០០៧ បានចេញផ្សាយនៅក្នុង ការសែត SLEEP បានបង្ហាញថា ទាំងការដេកមិនគ្រប់គ្រាន់ និង ការដេកច្រើនក្នុងមួយថ្ងៃគឺ បានចូលរួមខ្ពស់ក្នុងអត្រានៃការស្លាប់កើនឡើង។ ការដេកក្រោម ៦ម៉ោងក្នុងមួយថ្ងៃធ្វើអោយអ្នក ស្លាប់មុនអាយុលឿនជាងអ្នកដែលដេករហូតលើស៨ម៉ោង។ ចូលដេកយឺតម៉ោងនាំអ្នកប្រឈមមុខនឹងបញ្ហាសុខភាពខ្ពស់ ដែលរួមមាន ជំងឺធាត់ ជំងឺបេះដូង និង ជម្ងឺទឹកនោមផ្អែម។ ដោយឡែក ការដេកអាចជួយបំបាត់ស្ត្រែស  ការព្រួយចិត្ត និង ជំងឺបេះដូង។ ជាលក្ខណះធម្មតា, មនុស្សពេញវ័យគួរដេកនៅចន្លោះ៧ ម៉ោងក្នុងមួយថ្ងៃជាការល្អ។ តាមការសង្កេត ប្រសិនជាអ្នកក្រោកពីដេកហើយមានអារម្មណ៍ថាមិនស្វាង និង​ចង់រកកន្លែងដេកទៀត មានន័យថា អ្នកដេកមិនគ្រប់គ្រាន់។

ជំនួយក្នុងការដេកលក់ស្រួលគឺ ត្រូវញ៉ាំអាហារពេលល្ងាច, ដេកបិទភ្លើងនិងមិនមានអ្វីរំខាន, ធ្វើភាវនាឬ សម្រួលចិត្ត, ផឹកទឹកដោះគោក្តៅៗមុនពេលចូលគេង, ងូតទឹកក្តៅពេលយប់ និង បន្ទប់គេងត្រូវត្រជាក់ល្មម។

៤. ការស្ត្រេសច្រើន ( Stressing a lot)

ស្រ្តេស ច្រើនអាចកើតមានឡើងលើរូបអ្នក និង អាចធ្វើឲ្យអ្នកមានអាយុខ្លី។ ស្ត្រេសបង្កើនអ័រម៉ូន ករទីសូល( Cortisol ) ក្នុងរាងកាយដែលផ្តល់ផលអវិជ្ជមានទៅលើចិត្ត ការរំលាយអាហារ និង ប្រព័ន្ធភាពស៊ាំ។ ការសិក្សាមួយបានចេញផ្សាយជានៅឆ្នាំ ២០១២ ក្នុងកាសែត British Medical Journal  បានបង្ហាញពី ទំនាក់ទំនងរវាងការកើតឡើង ហានិភ័យនៃការគាំងបេះដូង ឬ ជំងឺដាច់សរសៃឈាមខួរក្បាល និង ស្ត្រេស ដែលបង្កើនអត្រាមរណភាព។

ដោយការទទួលទានដំណេកដើម្បីកាត់បន្ថយស្ត្រេស អាចធ្វើឲ្យសុខភាពរបស់អ្នកប្រសើរឡើង ព្រមទាំងគុណភាពជីវិត។ ការកាត់បន្ថយ ការស្រ្តេស និង ការថប់អារម្មណ៍ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង ការថយចុះភាពងាយនឹងកើតជម្ងឺ ។ ធ្វើលំហាត់ប្រាញ, ដេកទៀតទាត់, និង ការសមាធី អាចបង្កើតការផ្លាស់ប្តូរមួយដែលគួរឲ្យកត់សម្គាល់។

៥. ការជក់បារី

ប្រសិនបើអ្នកជាអ្នកជក់បារី បញ្ឈប់ការជក់ឥលូវនេះភ្លាម នឹងបន្ថែមជីវិតរបស់អ្នកអោយរស់បានយូរ។ តាមពិត​ វានឹងធ្វើឲ្យអ្នកជៀសវាងពីជំងឺឈានដល់ក្តីស្លាប់រូចទៅហើយ។ យោងតាម CDC បានព្យាករណ៍ មានអ្នកជក់បារីជនជាតិអាមេរិក ៤៣.៨ លាននាក់ ហើយ វាជាបញ្ហានៃការស្លាប់អាចការពារបាននៅសហរដ្ឋអាមេរិក។ បារីជក់មាននូវសារជាតិគីមីជាង​១០០០ប្រភេទ ដែលអន្តរាយដល់អ្នកជក់ និង អ្នកដែលស្រូបយកផ្សែងផងដែរ។ សារជាតិគឺមីទាំងនជអាចបណ្តាលជាជម្ងឺ មហារីកសូត ជំងឺបេះដូង បញ្ហាស្បែក ជំងឺរលាកទងសួររ៉ាំរ៉ៃ ខូចធ្មេញ និង ចាស់មុនអាយុជាដើម។

នៅពេលមួយដែលអ្នកព្យាយាមជៀសវាងការជក់បារី អ្នកនឹងមានអារម្មណ៍ មិនសប្បាយចិត្ត, ការថប់អារម្មណ៍, មានកំហឹង ការខ្វះការផ្តោតអារម្មណ៍, មិនឃ្លានអាហារ, ឈឺក្បាល, ឡើងសម្ពាធឈាម និង ស្រេកឃ្លានបារីខ្លាំង។

អ្នកអាចរកជំនួយពីអ្នកជំនាញការណ៍ ស្នើការគាំទ្រពីសមាជិកគ្រួសារ ធ្វើតាមសេចក្តីបង្គាប់ពីអ្នកផ្តល់ថ្នាំ និង រកវិធីធម្មជាតិបន្ថែមជាជំនួយក្នុងការផ្តាច់បារីនេះបាន។

៦. ផឹកស្រាហូសហេតុ និង ការប្រើប្រាស់ថ្នាំកំលាំង

វិធីផ្សេងទៀតដើម្បីបង្កើនជីវិតរបស់អ្នកគឺ ជឿសវាងការប្រើថ្នាំកំលាំង រូមទាំងជាតិអាល់កុល។

មនុស្សប្រើថ្នាំកំលាំងដើម្បី ចង់ទទួលបាននូវ ការសប្បាយរីករាយ, លំហែចិត្ត, ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត, ទទួលបាននូវទំនុកចិត្ត, គេចចេញពីការពិត, កាត់បន្ថយអផ្សុក និង ស្ត្រេស។

ការប្រើប្រាស់ថ្នាំអាចបង្កគ្រោះថ្នាក់ដល់សុខភាពក្នុងរយះពេលខ្លី ឬ វែង ហើយជាញឹកញាប់នៃឲ្យញៀន។ ថ្នាំមួយចំនួនដែលអ្នកគួរតែជៀសវាងគឺរូមមាន ហេរ៉ូអ៊ីន កូកាអ៊ីន មេតាហ្វេតាមីន និង ថ្នាំផ្សេងៗទៀត។ ដូចគ្នាទៅនឹងការទទួលទានគ្រឿងស្រវឹងដែរ នាំឱ្យមានបញ្ហាដូចជា ជំងឺថ្លើម, បញ្ហារំលាយអាហារ, បញ្ហាបេះដូង, ជំងឺទឹកនោមផ្អែម និង ប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ទាំងការញៀនថ្នាំ និង គ្រឿងស្រវឹងគឺត្រូវបានធ្វើឱ្យកើតមានឡើងនូវ ជំលោះ, ការរំលោភ, បែកបាក់គ្រួសារ, ការកើនឡើងនូវបទល្មើស និង ឧក្រិដកម្ម។

ដើម្បីប្រឆាំងនឹងការញៀនទាំងនេះអាចសុំជំនួយពីក្រុមអ្នកពាក់ព័ន្ធ មានដូចជាគ្រូពេទ្យ គ្រួសារ កម្មវិធីព្យាបាល និង ប្រថ្នាំព្យាបាលប្រសិនជាចាំបាច់។

៧. មិនអើពើនឹងអនាម័យមាត់ធ្មេញ

អនាម័យមាត់ធ្មេញបានត្រឹមត្រូវគឺជៀសផុតពី បញ្ហាពុកធ្មេញ មាត់ស្ងួត ឈឺធ្មេញ និង ធម្ងឺអញ្ចាញធ្មេញ។ វាក៏អាចកម្ចាត់កាកសំនល់អាហារដែលបង្កជាបាក់តេរី ។ បាក់តេរីមាត់ធ្មេញបង្កើនជាហានិភ័យ នៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខូរក្បាល ជំងឺទឹកនោមផ្អែម  ការភ្លេចភ្លាំង និង ទម្រង់មួយចំនួននៃជំងឺមហារីក។ ជំងឺអញ្ចាញធ្មេញជាជំងឺដែលកើតមានច្រើនបំផុតនៅក្នុងពិភពលោក ប៉ះពាល់ដល់មនុស្សជាង ៧៤៣លានអ្នក ។ នៅក្នុងសហរដ្ឋអាមេរិក -មួយក្នុងចំណោមមនុស្សពីរអ្នកមានកើតជម្ងឺនេះ ។ ការយកចិត្តទុកដាក់លើអនាម័យសុខភាពមាត់ធ្មេញ នោះអ្នកនឹងជៀសផុតពីជម្ងឺអញ្ចាញធ្មេញ ហើយនឹងជម្ងឺដែលប៉ះពាល់ផ្សេងៗទៀត។ ដុសធ្មេញឲ្យបានពីរទៅបីដងជាប្រចាំថ្ងៃ ប្រើទឹកសម្អាតធ្មេញពីរដងរៀងរាល់ថ្ងៃ និង ទៅពិនិត្យធ្មេញនៅមន្ទីរពេទ្យជារៀងរាល់៦ខែម្តង។

៨. ការចៀសវាងការត្រូវពន្លឺថ្ងៃ

ការត្រូវពន្លឺថ្ងៃច្រើនបណ្តាលឲ្យកើតជម្ងឺមហារីកនោះមនុស្សជាច្រើនកេចវេសមិនប៉ះពន្លឺព្រះអាទិត្យទាំងស្រុង។ ប៉ុន្តែអត្រានៃការគេចពីព្រះអាទិត្យអាចផ្តល់ផលអវិជ្ជមានសម្រាប់សុខភាពរបស់អ្នក។ កម្តៅព្រះអាទិត្យសមល្មមរំញោចកម្រិត វីតាមីន D ផលិតនៅក្នុងសារពាង្គកាយ។ កង្វះវីតាមីន D គឺជាកត្តាចំបងដែលនាំអោយមាន ជង្ងឺមហារីកប្រភេទខុសៗគ្នា, ជង្ងឺបេះដូង, ជម្ងឺទឹកនោមផ្អែមប្រភេទទីពីរ, ជម្ងឺ autoimmune (ជាជម្ងឺមួយប្រភេទដែលបង្កឡើងពីសារធាតុប្រឆាំងនឹងសារធាតុធម្មជាតិដែលមានវត្តមាននៅក្នុងរាងកាយ), ជម្អឺបាក់ទឹកចិត្ត, ពិការភាពពីកំណើត, ជម្ងឺឆ្លង និង ជម្ងឺផ្សេងៗទៀត។

ការចុះផ្សាយជាសាធារណៈមួយនៅក្នុង ការសិក្សារូបធាតុជីវៈ និង ការបង្ការ មហារីកសើស្បែក ក្នុងឆ្នាំ ២០១១ បានឲ្យដឹងថា៖ ការត្រូវកម្តៅថ្ងៃសមដែលសមស្របមួយជួយបន្ថយការកើតមានឡើងទាំងបញ្ហាសរសៃឈាមបេះដូង និង ការស្លាប់។

៩. ការគិតអវិជ្ជមាន

ការគិតអវិជ្ជមានកំណត់សក្តានុពលរបស់អ្នកក្នុងការរស់នៅយ៉ាងពេញចិត្ត និង ពេលដោយគោលបំណងក្នុងជីវិត។ ពួកវាក៏បង្កការអន្តរាយដល់សុខភាពរបស់អ្នកដោយការបង្កើនកំរិតស្ត្រេស។ ការប៉ះពាល់ដល់ការគិតអវិជ្ជមាន រួមមាន៖ កំហឹង,​ ការមិនសប្បាយចិត្ត ឆាប់ខឹង ថប់អារម្មណ៍ និង ជំងឺបាក់ទឹកចិត្ត។ លើសពីនេះទៅ

ទៀត ការគិតអវិជ្ជមាននាំទៅរកការបរិភោគឥតរបៀបរៀបរយ។

សូមរស់នៅក្នុងការគិតវិជ្ជមានដោយការស្វែងរកនូវវត្ថុបំនង នឹងជួយអ្នកឱ្យមានរម្មណ៍ល្អ។

១០. ការពិនិត្យសុខភាពមិនទៀងទាត់

ទោះបីជាអ្នកមានសមាជិកគ្រួសារ មានអាយុវែងក៏ពិតមែន, អ្នកមិនត្រូវពឹងផ្អែកតែទៅលើហ្សែនរបស់អ្នកនោះឡើយ។ កត្តាបរិស្ថាន និង របៀបរបបរស់នៅដើរតូនាទីយ៉ាងសម្ខាន់ចំពោះជីវិតយូរអង្វែងរបស់អ្នក។  ហេតុដូចនេះ វាចាំបាច់ក្នុងការទៅពិនិត្យសុខភាពរបស់អ្នកយ៉ាងទៀងទាត់

 

LEAVE A REPLY