(ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្រស់កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី បន្ទាប់ពីដឹងដំណឹងថាលោក ប៊ុត សីហា ដែលជាដៃគូនឹងត្រូវចេញទៅច្រៀង-សម្តែង នៅលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិកជាមួយគ្នានាពេលឆាប់ៗនេះ ត្រូវបានស្ថានទូតអាមេរិកបិទផ្លូវ និងដកហូតវីសាព្រោះតែធ្លាយករណីចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀននោះ នាងបានបង្ហាញអារម្មណ៍សោកស្តាយខ្លាំង ចំពោះរឿងនេះ។

តារាចម្រៀងវ័យក្មេងកញ្ញា រ៉ាប៊ី បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍រវាងនាង ជាមួយលោក ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «See you soon USA . តែបាត់ដៃគូទៅជាមួយខ្ញុំ មិនដឹងថា គាត់ជាមនុស្សយ៉ាងម៉េចទេ តែខ្ញុំមានអារម្មណ៍អាណិតគាត់ណាស់»។

សូមបញ្ជាក់ថា អតីតម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា ស្របពេលដែលផ្ទុះដំណឹងនៃការចាប់ខ្លួនលើករណីប្រើប្រាស់គ្រឿងញៀន កាលពីថ្មីៗនេះ គឺភ្លាមៗនោះលោកក៏ត្រូវបានបាត់បង់ឱកាសដ៏ធំតាមរយៈការចេញទៅកើបលុយ នៅទឹកដីសហរដ្ឋអាមេរិក ពីការច្រៀងនិងសម្តែងនៅទីនោះ។

ការខកខានដំណើរឆ្លងប្រទេស ពីសំណាក់តារាចម្រៀង លោក ប៊ុត សីហា ក៏ព្រោះតែស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្អាកការចេញវីសា ដើម្បីឲ្យតារារូបនេះ ចេញទៅច្រៀងនៅទីនោះ បន្ទាប់ពីកើតមានរឿងរ៉ាវដ៏រសើបជុំវិញការចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន៕

 

 

LEAVE A REPLY