ពាន​រង្វាន់​លើ​ផ្នែក​កីឡា​បាល់ទាត់​ប្រចាំ​ឆ្នាំ​២០១៧​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច​​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ (CNCC)​នៃ​​សហព័ន្ធ​​កីឡាបាល់ទាត់​កម្ពុជា។

ខ្សែ​បម្រើ​កណ្តាល​ ច្រឹង​ ពលរដ្ឋ​ របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ (MVP)​ប្រចាំ​ព្រឹត្តិការណ៍​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ខណៈ​ខ្សែ​បម្រើ​ប្រយុទ្ធ​ ប្រាក់​ មុន្នីឧត្តម​ របស់​ព្រះ​ខ័នរាជ​ស្វាយរៀង​ ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ (MVP)​ប្រចាំ​ព្រឹត្តិការណ៍​ Hun Sen Cup។​

ចំណែក​​ពាន​រង្វាន់​​​កីឡាករ​ប្រិយ​បំផុត​​បាន​ទៅ​កីឡាករ​ខ្សែ​ការពារ​របស់​បឹងកេត​ លី វ៉ាហេទ ដែល​ជា​ទូតសុឆន្ទៈ​របស់ CLEAR​ និង​​ពាន​រង្វាន់​គ្រូ​បង្វឹក​ប្រជា​ប្រិយ​បំផុត​បាន​ទៅ​លោក​ មាស ចាន់ណា ដែល​ជា​គ្រូ​បង្វឹក​របស់​ណាហ្គាវើល។ ចំពោះ​ពាន​រង្វាន់​រូប​ថត​កីឡា​បាល់ទាត់​ល្អ​បំផុត​បាន​ទៅ​អ្នក​ថត​​រូប​ឈ្មោះ​​ សឿន សាយន្តសន្យា​។ ពាន​រង្វាន់​ទាំង​៣​នេះ​ជា​ការ​សម្រេច​របស់​អ្នក​គាំទ្រ​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​ផេក​។

ពាន​រង្វាន់​សម្រាប់​ Hun Sen Cup 2017

ក្រុម​ជើង​ឯក​​៖ ព្រះខ័នរាជ​ស្វាយរៀង​

ក្រុម​ជើង​ឯក​រង​៖ ណាហ្គាវើល​

ក្រុម​លេខ​៣៖ អគ្គិសនី​កម្ពុជា

ក្រុម​លេខ​៤៖ ​បឹងកេត​

ក្រុម​ Fair Play៖ បឹងកេត

កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត៖ ឃួន​ ឡាបូរ៉ាវី មក​ពី​បឹងកេត​​

អ្នក​ចាំ​ទី​ល្អ៖ អោម​ ឧត្តម​ មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង

កីឡាករ​ល្អ​ (MVP)​៖ ប្រាក់ មុន្នីឧត្តម​ មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង​

គ្រូ​បង្វឹក​ល្អ៖ សុំ វ៉ាន់ដេត

ក្រុម​អាជ្ញា​កណ្តាល៖ លោក​ ជី សាមឌី​, លោក ស៊ុន តារាវុធ, លោក​ ជី សុភាព​ និង​លោក​ សំាង សុភ័ក្រ។

ពាន​រង្វាន់​សម្រាប់​​លីគ​បាល់ទាត់​កំពូល​កម្ពុជា

ក្រុម​ជើង​ឯក​៖ បឹងកេត​​​

ក្រុម​ជើង​ឯករង​៖ ក្រសួង​ការពារ​ជាតិ​​

 

ក្រុម​លេខ​៣៖ ព្រះ​ខ័នរាជ​ស្វាយរៀង​​

 

ក្រុម​លេខ​៤៖ ណាហ្គាវើល​​

 

ក្រុម​ Fair Play៖ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​

 

កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត៖ Atheire Kipson មក​ពី​ណាហ្គាវើល​​​

 

អ្នក​ចាំ​ទី​ល្អ៖ ស៊ូ យ៉ាទី មក​ពី​បឹងកេត​

 

កីឡាករ​ល្អ​ (MVP)​៖ ច្រឹង​ ពលរដ្ឋ​ មក​ពី​ក្រសួង​ការពារ​ជាតិ​​

 

គ្រូ​បង្វឹក​ល្អ៖ ហៅ សុជាតិ​ មក​ពី​គ្រូ​បឹងកេត

 

ក្រុម​អាជ្ញា​កណ្តាល៖ លោក​ ឃួន វីរៈ, លោក ស៊ុន ច័ន្ទភារិទ្ធ, លោក​ ហេង សុខលី​ និង​លោក​ លីម ប៊ុនធឿន។

 

ពាន​រង្វាន់​សំខាន់​ផ្សេង​ទៀត​

 

កីឡាករ​ លី វ៉ាហេទ​ ឈ្នះ​ពាន​កីឡាករ​ប្រជាប្រិយ​បំផុត​

 

លោក​គ្រូ​ មាស​ ចាន់ណា​ ឈ្នះ​​ពាន​គ្រូ​បង្វឹក​ប្រជាប្រិយ​បំផុត​

 

អ្នក​គាំទ្រ​ ប៊ីវ តុលា​ ឈ្នះ​ពាន​អ្នក​គាំទ្រ​ល្អ​បំផុត

 

អ្នក​ថត​រូប​ សឿន សាយន្តសន្យា​ ឈ្នះ​ពាន​រូបថត​បាល់ទាត់​ល្អ​បំផុត​

LEAVE A REPLY